ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​អាស៊ាន​ ប៉ះ​ទង្គិច​ដោយ​ឥទ្ធិពល​ចិន​និង​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បញ្ហា​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ាន​ មាន​ការ​ធ្លាក់​ចុះ​ ចាប់​តាំង​ពី​មាន​កំណើន​ឥទ្ធិពល​ចិន​ ហើយ​ឥទ្ធិពល​អាមេរិក​ថមថយ។​ នេះបើ​តាម​ការ​អះអាង​របស់​លោក ​ឈាង វណ្ណារិទ្ធ​ អ្នកវិភាគ​និង​អ្នក​ស្រាវជ្រាវ​កិច្ចការ​តំបន់ ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ឯកច្ឆន្ទភាព​ (Consensus)​ ក្នុង​សមាគម​អាស៊ាន​ និង​ឥទ្ធិពល​ចិន-អាមេរិក​កាលពី​ថ្ងៃព្រហស្បតិ៍​ ទី៥​ ខែតុលា​ ឆ្នាំ២០១៧។ លោក​បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​មិន​សូវ​យក​ចិត្ត​ទុកដាក់​អំពី​បញ្ហា​ប្លុក​អាស៊ាន នៅពេល​ចិន​បាន​ប្រឹងប្រែង​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​នយោបាយ​ខ្លួន​ក្នុង​តំបន់​នេះ។ ​អាស៊ាន​មាន​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ ដែល​សហរដ្ឋ​អាមេរិក​មិន​សូវ​យក​ចិត្ត​ទុក​ដាក់។ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៥ តុលា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG