ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អន្តរសភា​អាស៊ាន​ផ្តោត​លើ​សុខភាព​ពលការិនី​ចំណាក​ស្រុក

  • ម៉ែន គឹមសេង

បញ្ហា​សុខភាព​របស់​ស្រ្តី​ជា​ពលករ​ចំណាក​ស្រុក​ត្រូ​វបាន​ក្រុម​អ្នក​តំណាង​រាស្រ្ត​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ផ្តោត​ការ​យក​ចិត្តទុកដាក់​កាន់តែ​ខ្លាំង។ នៅក្នុង​សម័យ​ប្រជុំ​លើក​ទី​៣៨​របស់​សមាគម​អន្តរសភា​អាស៊ាន នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​សប្តាហ៍មុន ក្រុម​អ្នក​តំណាងរាស្ត្រ​ជា​ស្ត្រី ​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ ដែល​ផ្តោត​ខ្លាំង​លើ​ការ​លើក​កម្ពស់​​សុខភាព​ស្រ្តី​ជា​ពលការីនី​ចំណាក​ស្រុក។ អ្នកស្រី មូរ សុខហួរ​ អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ ​បាន​បញ្ជាក់​ថា​ ក្រុម​អ្នក​តំណាង​រាស្ត្រ​នឹង​ខិតខំ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​បង្កើតគណៈកម្មការ​មួយ​ ដើម្បី​តាម​ដាន​លើ​ផ្នែក​សុខភាព​ ហើយ​អ្នកស្រី​បាន​ប្តេជ្ញា​ថា នឹង​ជំរុញ​កម្ពុជា​ឱ្យ​រដ្ឋាភិបាល​បង្កើន​ថវិកា​ជាតិ​លើ​ផ្នែក​សុខាភិបាល​ផងដែរ។ អ្នកស្រី​ មូរ សុខហួរ ​បញ្ជាក់​បន្ថែម​ថា ​ការ​ចំណាយ​លើ​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​មាន​ការ​កើនឡើង​ ក៏ប៉ុន្តែ​នៅ​មិនទាន់​មាន​តុល្យភាព​គ្នា​ជាមួយ​នឹង​តម្រូវការ​នៅ​ឡើយ​ទេ​ ជាពិសេស​លើ​សុខភាព​ស្ត្រី។ ក្នុងពេល​ជាមួយ​គ្នានេះ​ដែរ ​ពលការិនី​ចំណាកស្រុក​ខ្លះ​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​លើក​ឡើង​ថា ​ពួកគេ​ទទួល​បាន​សេវាសុខភាព​នៅ​ទីនោះ​ល្អ ជាង​ក្នុង​​ប្រទេស​កម្ពុជា។ (លោក ម៉ែន គឹមសេង, Hello VOA,​ វ៉ាស៊ីនតោន/ភ្នំពេញ/ប្រទេសថៃ, ២៨ ​កញ្ញា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG