ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​តែ​ជាង​១០ភាគរយ​ក្នុងខែ​កញ្ញា

  • ម៉ែន គឹមសេង

ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​មាន​រយៈពេល​ជិតមួយខែ​ ហើយ​ប៉ុន្តែ​ចំនួន​ពលរដ្ឋ​ដែល​បាន​មក​ចុះ​ឈ្មោះ​ មានតែ​ជាង​១០ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​សរុប​១,៦លាននាក់។ នេះ​បើ​តាម​តួលេខ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ អ្នក​វិភាគ​មើល​ឃើញ​ថា ចំនួន​តិចតួច​នេះ​អាច​បណ្តាល​មក​ពី​ស្ថានការណ៍​នយោបាយ​តឹងតែង​ នីតិវិធី​រដ្ឋបាល​ស្មុគស្មាញ​សម្រាប់​ជន​ផ្លាស់ប្តូរ​ទីលំនៅ និង​កត្តាអាកាស​ធាតុ​ជាដើម។ លោក​ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ បាន​ស្នើ​ឡើង​ថា​ ចំណាត់​ការ​រដ្ឋបាល​ដែល​ក្រសួង​មហាផ្ទៃ​ និង​អាជ្ញាធរ​មូលដ្ឋាន​ទាមទារ​ឱ្យ​មាន​លិខិត​អនុញ្ញាត​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ ក៩​​ សម្រាប់​យក​ទៅ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ និង​លិខិត​ផ្លាស់ប្តូរ​ទីលំនៅ​ក៥ និងក៦​ គឺ​មាន​ប្រសិទ្ធភាព​តែ​លើ​ការ​គ្រប់គ្រង​សន្តិសុខ​ច្រើន​ជាង​ការសម្រួល​ឱ្យ​ពលរដ្ឋ​ចុះឈ្មោះ​បាន​ច្រើន។ លោក​សោភក្តិ៍ ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ធ្វើការ​ជាមួយ​គ្នា ​ដើម្បី​ជួយ​សម្រួល​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​ពេល​បច្ចុប្បន្ន​នេះ មុន​នឹង​កាល​បដរិច្ឆេទ​ចុងក្រោយ​នៅថ្ងៃទី​៩ ខែវិច្ឆិកា​ខាង​មុខ​នេះ។ (លោក ម៉ែន គឹមសេង, Hello VOA អភិបាលកិច្ច​ល្អ, វ៉ាស៊ីនតោន/ភ្នំពេញ, ២៥ កញ្ញា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG