Hello VOA៖ ខ្មែរអាមេរិកាំងថាមិនចង់ឃើញរដ្ឋាភិបាលផ្តាច់ការនៅកម្ពុជា
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន បានប្រឆាំងនឹងទង្វើរដ្ឋាភិបាលចុងក្រោយ ដែលនាំឲ្យសហគមន៍អន្តរជាតិប្រតិកម្មយ៉ាងខ្លាំង។ ទង្វើទាំងនោះរាប់ទាំងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ការរឹតត្បិតសេរីភាពសារព័ត៌មាន និងអង្គការសង្គមស៊ីវិលឯករាជ្យ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ ក្រុមវាគ្មិនក្នុងកម្មវិធី Hello VOA បានចាត់ទុកការបង្ក្រាបចុងក្រោយរបស់រដ្ឋាភិបាល គឺជាសកម្មភាពឈានទៅរករបបផ្តាច់ការ។ សូមស្តាប់ការបកស្រាយរបស់ក្រុមវាគ្មិន គឺ លោកគុជ ច័ន្ទលី អ្នកវិភាគនយោបាយក្នុងរដ្ឋម៉ារីលែន (Maryland) លោក ទូច វិបុលប្រធានអង្គការសម្ព័នភាពខ្មែរអាមេរិកាំង ហើយនឹងលោក រឿន វាសនា អតីតបេក្ខជនសមាជិកសភារដ្ឋខន់នេកទីកេត (Connecticut)។ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១៥ កញ្ញា ២០១៧)