Hello VOA ពិសេស៖ ពលរដ្ឋខ្មែររស់នៅទីក្រុង Jacksonville ចែករំលែកបទពិសោធន៍នៃការឆ្លងកាត់ព្យុះសង្ឃរា Irma
ព្យុះសង្ឃរា Irma ដែលបានបណ្តាលឲ្យមានទឹកជំនន់ មនុស្សស្លាប់ និងការខូចខាតយ៉ាងច្រើននៅតាមតំបន់ប្រជុំកោះ Caribbean និងនៅរដ្ឋមួយចំនួននៅស.រ.អា ជាពិសេសនៅរដ្ឋ Florida។ ក្នុងកម្មវិធី Hello VOA ពិសេសនៅរាត្រីថ្ងៃអង្គារ ទី១២ ខែកញ្ញានេះ លោកវេជ្ជបណ្ឌិត តាំង តេក ហុង និងភរិយារបស់លោក គឺលោកស្រី យក់ គិមសួន។ លោកនឹងលោកស្រីចែករំលែកបទពិសោធន៍នៃការឆ្លងកាត់ព្យុះសង្ឃរានៅទីក្រុង Jacksonville ដែលនាំឲ្យមានទឹកជំនន់យ៉ាងធំជាងគេបង្អស់បើគិតតាំងពីឆ្នាំ ១៩៦៤ មក៕ (លោកប៉ូច រាសី, Hello VOA ពិសេស, រដ្ឋធានីវ៉ាស៊ីនតោន, ១២ កញ្ញា ២០១៧)