ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ តំណាង​ជនជាតិដើម​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពេលនេះ ឈឺចាប់​ស្ទើរ​ទ្រាំ​លែង​បាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា ​ការ​ខកខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​ជាក់​ស្ដែង សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច បាន​បង្ក​ការ​ឈឺចាប់​ដល់​ពួកគេ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​លោក យុន ឡូរ៉ង់ អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​នៃ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​កញ្ញា​ យ៉ាង​ដូច្នេះ​ថា៖ «ការ​អនុវត្តន៍​ជាក់​ស្ដែង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគតិច មិន​ដែល​ទទួល​បាន​ដំណោះស្រាយ ដែល​ធ្វើ​ឲ្យ​យើង​នៅ​ពេល​នេះ គឺ​ដូច​ថា​មាន​ការ​ឈឺចាប់​ សឹង​ថា​ទ្រាំ​លែង​បាន»។ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១១ កញ្ញា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG