ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នកជំនាញ​ស្នើ​ឱ្យ​បញ្ចប់​ភាពតានតឹង​ព្រោះ​អាច​ប៉ះពាល់​ដល់​កិត្តិសព្ទ​កម្ពុជា

  • ម៉ែន គឹមសេង

អ្នកជំនាញ​មើលឃើញ​ថា​ចំណាត់ការ​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​មក​លើ​អង្គការ​NDI ​និង​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​ក្នុង​នោះ​មាន​វិទ្យុ​VOA និង​អាស៊ី​សេរី​ពិតជា​បង្ក​ការព្រួយបារម្ភ​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​សហគមន៍​អន្តរជាតិ ប៉ុន្តែ​ក៏​នៅ​មាន​ច្រក​បើកចំហរ​សម្រាប់​ការចរចា​កែប្រែ​បន្ធូរបន្ថយ​ស្ថានភាព​ដែល​តឹងតែង​នេះ​ផងដែរ។ លោក​ឱក សេរីសោភក្តិ៍ អ្នកឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ថា រដ្ឋាភិបាល​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​គួរតែ​រកវិធីចរចា​បញ្ចប់​ភាពតានតឹង​នេះ​ឱ្យ​បាន​ឆាប់​បើ​មិន​ដូច្នេះ​ទេ​នឹង​មាន​ផលប៉ះពាល់​មិន​ល្អ​ដល់​ការបោះឆ្នោត​ជាតិ​ក្នុងពេល​ខាងមុខ ការវាយតម្លៃ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​តំបន់​ដូចជា​អាស៊ាន​ដែល​ថ្នាក់​ដឹកនាំ​នានា​នៃ​ប្រទេស​សមាជិក​និង​ដៃគូ​អន្តរជាតិ​នឹង​មកជួប​ប្រជុំ​នៅ​ចុងឆ្នាំ​នេះ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ សីហា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG