Hello VOA៖ ប្រកាសក្រសួងមហាផ្ទៃបង្កការព្រួយបារម្ភដល់ពលករចំណាកស្រុក
ពលករចំណាកស្រុក និងសកម្មជនសិទ្ធិបោះឆ្នោតសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស បានសម្តែងការខកចិត្តចំពោះការកែប្រែនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោតដែលក្រសួងមហាផ្ទៃបានសម្រេចកាលពីសប្តាហ៍មុន។ ពួកគេយល់ថា ពលករចំណាកស្រុកជាច្រើននាក់ នឹងបាត់បង់សិទ្ធិបោះឆ្នោតដោយសារតែសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានតម្រូវឱ្យពលរដ្ឋត្រូវស្នាក់នៅមូលដ្ឋាននោះ យ៉ាងតិចរយៈពេល៣០ថ្ងៃ ដើម្បីទទួលបានលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្នសម្រាប់យកទៅចុះឈ្មោះបោះឆ្នោតបាន។ កាលពីការចុះឈ្មោះក្នុងឆ្នាំ២០១៦កន្លងមកនេះមិនតម្រូវការដូចនេះ ដែលធ្វើឱ្យពលករចំណាកស្រុកអាចចុះឈ្មោះនៅបណ្តាខេត្តតាមព្រំដែនបាន។ (លោក ម៉ែន គឹមសេង, Hello VOA ចំណាកស្រុក, វ៉ាស៊ីនតោន/ថៃ/កូរ៉េខាងត្បូង, ២៤ សីហា ២០១៧)