ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ ឥទ្ធិពល​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេសលើ​នយោបាយក្នុងស្រុក មិនសូវខ្លាំងទេ

  • សាយ មុន្នី

អ្នក​សិក្សា​ស្រាវជ្រាវ​ខ្មែរ​នៅ​សកល​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​មួយ និយាយ​ថា ការ​​ចូលរួម​ចំណែក​របស់​ជនជាតិ​ខ្មែរ​​នៅ​​ក្រៅ​​ប្រទេស​ ដើម្បី​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​ដុំកំភួន​ខាង​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា មិនសូវ​ទទួល​បាន​​លទ្ធផល​ច្រើន​ប៉ុន្មាន​ទេ ដោយសារ​​កង្វះ​សាមគ្គីភាព​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ លោក ហេង ស្រ៊ាង ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​នៅសកលវិទ្យាល័យយ៉េល (Yale University) ​អំពី​ឥទ្ធិពល​របស់​ពលរដ្ឋ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​​ទៅ​លើ​វិស័យ​នយោបាយ វប្បធម៌​និង​សេដ្ឋកិច្ច​សង្គម​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី ​Hello VOA នៅ​ថ្ងៃច័ន្ទ​នេះ ។ លោក​ថា៖ «ការ​ដែល​គាត់​ចង់​បាន​ឱ្យ​សង្គម​ខ្មែរ​ហ្នឹង វា​រីកចម្រើន​ ឲ្យ​ទូលំទូលាយ​ដូច​ប្រទេស​គេ​ហ្នឹង ភាគច្រើន មិន​សូវ​បាន​ផល​ទេ​កន្លែង​ខ្លះ»។ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១៤ សីហា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG