ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា​មាន​«ពហុ​ស្តង់ដារ»

  • សាយ មុន្នី

អ្នកតស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា ការ​អនុវត្ត​ច្បាប់​​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ស្តង់ដារ​លើស​ពី​ពីរ​​ដែល​លោក​ហៅ​ថា «ពហុ​ស្តង់ដារ» ហើយ​នៅ​មិន​ទាន់​មាន​លក្ខណៈ​ម៉ឺងម៉ាត់​ពេញលេញ​នៅ​ឡើយ។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​Hello VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ «សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា មិនមែន​មាន​ស្តង់​ដារ​ត្រឹម​ពីរ​ទេ មាន​ច្រើន​ជាង​ពីរ បើ​យើង​មើល​ពី​ការ​អនុវត្ត​ច្បាប់»។ (លោកសាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១០ សីហា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG