ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ វេទិកា​អនាគត​ព្យាករណ៍​ពី​សេដ្ឋកិច្ច​ប្រសើរ​សម្រាប់​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រាក់​ចំណូល​ពលរដ្ឋ​កម្ពុជា​នឹង​កើន​ឡើង​៤ដង​ ក្នុង​រយៈពេល​២០ឆ្នាំ​ខាងមុខ ​បើសិនជា​កំណើន​សេដ្ឋកិច្ច​នៅ​ថេរ​ក្នុង​កម្រិត​៧ភាគរយ ហើយ​មាន​ការ​បែងចែក​ស្មើគ្នា​ ប៉ុន្តែ​ក៏​នៅ​មិន​ទាន់​ដល់កម្រិត​ចំណូល​របស់​ពលរដ្ឋ​ថៃ​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ឡើយ​ទេ។ នេះ​បើតាម​ការ​លើកឡើង​របស់​អ្នក​ជំនាញ។ លោក​ អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ បាន​បញ្ជាក់​នៅក្នុង​កម្មវិធី Hello VOA ​ថា បើ​សិន​ជា​កត្តា​ជីវភាព​ពលរដ្ឋ​មាន​ការ​រីកចម្រើន​គឺ​បញ្ហា​កង្វះ​ជីវជាតិ​ដែល​កំពុង​តែ​មាន​ផល​ប៉ះពាល់​លើ​ពលរដ្ឋ​កម្ពុជា​ផ្នែក​រាងកាយ ​និង​បញ្ញា​ស្មារតី ​នឹង​អាច​កាត់​បន្ថយ​បាន។ លោក​ អ៊ូ វីរៈ​ បន្ថែម​ថា​ កង្វះ​ជីវជាតិ​នា​ពេល​បច្ចុប្បន្ន​​ជា​ការ​នាំ​ឱ្យ​ខាត​បង់​ធនធាន​បញ្ញា​មនុស្ស​ពី​៣០ ទៅ​៤០ឆ្នាំ​ទៅមុខ​ទៀត។ លោក​បន្ថែម​ថា ​នៅពេល​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ ពួកគាត់​ក៏​នឹង​ចាប់​អារម្មណ៍​លើ​បញ្ហា​នយោបាយ​កាន់តែ​ច្រើន ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ជាង​មុន។ លោក អ៊ូ វីរៈ​ សម្តែង​នូវ​ក្តី​សង្ឃឹម​ថា​ ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ខាង​មុខ​ទៀត​ ​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​ក៏នឹង​រីកចម្រើន​គ្រាន់​បើ​ដែរ​នៅ​ក្នុង​វិស័យ​ឯកជន​ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់​បាន​ខ្លះ។ (លោក​ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, សីហា ៧ ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG