ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អាស៊ាន​ពុំ​គួរ​រំពឹង​ខ្លាំង​ពេក​ទៅលើ​សហរដ្ឋអាមេរិក​ក្នុង​​ជម្លោះ​​ដែន​សមុទ្រ​ចិន​ខាង​ត្បូង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា ទោះបីជា​សហរដ្ឋ​អាមេរិក នៅ​តែ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ដោយ ក៏​បណ្ដា​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន គួរ​តែ​ព្យាយាម​តាម​ផ្លូវ​ការ​ទូត​ ដោយ​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន អំពី​ក្រម​ប្រតិបត្តិ​ស្ដីពី​សមុទ្រ​ចិន​ខាង​ត្បូង ជាជាង​ពឹងផ្អែក​ខ្លាំង​ពេក​ទៅ​លើ​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ ដោយសារ​សហរដ្ឋ​អាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​វក់វី​នឹង​បញ្ហា​ក្នុង​ស្រុក​និង​បញ្ហា​តំបន់​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​លោក ប៉ា ច័ន្ទរឿន នាយកមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍​និង​សីលធម៌​កម្ពុជា ដែល​កំពុង​ចូលរួមក្នុង​កម្មវិធីសិក្សា​អំពី​ស្ថាប័ន​សហរដ្ឋអាមេរិក (SUSI) នៅ​សហរដ្ឋ​អាមេរិក​នេះ ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ៣ សីហា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG