Hello VOA៖ ពលរដ្ឋរំពឹងថាអំពើពុករលួយនឹងថយចុះថែមទៀតក្រោយការបោះឆ្នោតឃុំសង្កាត់រួច
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនិងពលរដ្ឋទូទៅមួយចំនួននៅក្នុងប្រទេសកម្ពុជា និយាយថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះហើយ សកម្មភាពប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា នឹងកាន់តែមានស្ថានភាពផុសផុលឡើង។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា អះអាងថា មេឃុំនិងចៅសង្កាត់ក្នុងអាណត្តិថ្មី នឹងព្យាយាមបង្ហាញភាពស្អាតស្អំនិងស្នាដៃប្រឆាំងអំពើពុករលួយ ដើម្បីទទួលបានការគាំទ្រពីម្ចាស់ឆ្នោត ច្រើនថែមទៀតនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៨ មិថុនា ២០១៧)