ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លទ្ធផល​ឆ្នោត​បង្ហាញ​ភាព​ខ្លាំង​នៃ​បក្ស​ប្រឆាំង​និង​ការ​ប្រកួត​ប្រកៀក​គ្នា​ឆ្នាំ​២០១៨


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មាន​កម្លាំង​កាន់តែ​ខ្លាំង ហើយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​នឹង​មាន​លក្ខណៈ​កាន់តែ​ប្រកៀកប្រកិត​គ្នា​រវាង​គណបក្ស​ធំៗ​ទាំងពីរ។ នេះ​បើតាមការ​សង្កេត​របស់​អ្នកវិភាគ។ លោក ​អ៊ូ វីរៈ​ ប្រធានវេទិកា​អនាគត​បាន​បញ្ជាក់​ថា​ ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​នេះ​ក៏បង្ហាញ​ពី​ការ​តស៊ូ​ប្រឹង​ប្រែង និង​ទឹកចិត្ត​ដ៏​អស្ចារ្យ​របស់​ពលរដ្ឋកម្ពុជា​ក្នុងការ​ចូលរួម​សម្រេច​លើ​ជោគ​វាសនា​នៃ​ប្រទេស​ជាតិ​ផងដែរ។ លោក​ថា បក្ស​កាន់​អំណាច​អាច​ព្រងើយកន្តើយ​ដោយ​បកស្រាយ​ខុស​ពី​តួលេខ​នៃ​ចំនួន​មេឃុំ​ចៅសង្កាត់​ និង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន ​ហើយ​ឈ្នះ​គិត​ថា ​ខ្លួន​នៅតែ​ខ្លាំង​ក្នុង​ខណៈ​ពេល​ដែល​លទ្ធផល​សំឡេង​ពលរដ្ឋ​មាន​ការ​ប្រកៀកប្រកិត​គ្នា។ លោក​បន្ថែម​ថា បើ​មាន​ការ​ងាក​ចេញ​របស់​អ្នក​បោះឆ្នោត​តែបន្តិច នៅពេល​បោះឆ្នោត​ជាតិ​ដែល​តែងតែ​ផ្តល់​ប្រៀបទៅ​គណបក្ស​មិនកាន់​អំណាច ​គឺ​កម្លាំង​នៃ​បក្ស​ទាំងពីរ​ស្មើគ្នា។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៥ មិថុនា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG