ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ពលករ​ចំណាក​ស្រុក​ប្តេជ្ញា​មក​បោះឆ្នោត​ទោះ​ជា​មិនមាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តំណាង​ពលករ​ចំណាក​ស្រុក​នៅក្នុង​ប្រទេសថៃ​បញ្ជាក់​ថា​ ពលករ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ​នៅថ្ងៃអាទិត្យសប្តាហ៍​នេះ ​បើ​ទោះបី​ជា​មិន​មាន​ការ​សម្រួល​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដោយ។ លោក​ លី រតនៈរស្មី​ និង​លោក ​ទិត្យ​ ផល្លា ​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA នៅថ្ងៃ​ពុធ​នេះ​ថា​ ពលករ​ត្រៀម​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ​និង​ប្រឈម​មុខ​នឹង​ការ​លំបាក​នៅ​ច្រកព្រំដែន​ខាង​ភាគី​កម្ពុជា​ ដែល​តែងតែ​លំបាក​ជាង​ខាង​ភាគី​ថៃ។ ក្នុង​ពេល​ជាមួយគ្នានេះ​ដែរ ​លោកស្រី មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​សម្តែង​នូវ​ការ​«សោកស្តាយ‍»​ ដែល​មិនមាន​អន្តរាគមន៍​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ បើ​ទោះ​បី​ជា​មាន​ការ​ស្នើសុំ​ពី​គណបក្ស ​និង​សកម្មជន​សិទ្ធិ​ពលករ​ក្នុង​ពេល​កន្លងមក​ក៏ដោយ។ លោកស្រី​បាន​លើកទឹកចិត្ត​ពលករ​ឱ្យ​ខិតខំ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​ពួកគេ​តាម​រយៈ​ការ​លះបង់​ពេលវេលា​ ដើម្បី​មក​បោះឆ្នោត​នៅថ្ងៃទី​៤ ខែមិថុនា​ខាង​មុខ​នេះ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ/ប្រទេសថៃ, ៣១ ឧសភា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG