Hello VOA៖ ការទិញទឹកចិត្តនិងការគំរាមនៅតែជាមធ្យោបាយទាក់ទាញអ្នកបោះឆ្នោតពេលឃោសនា
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា បើទោះបីជាការឃោសនាបោះឆ្នោតបានដំណើរការប្រសើរជាងអាណតិមុនៗក្តី ក៏នៅតែមានបញ្ហាគំរាមកំហែង និងមធ្យោបាយទិញទឹកចិត្តអ្នកបោះឆ្នោតខ្លះៗនៅឡើយ។ នេះបើតាមការអះអាងរបស់លោក យ៉ង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព និងលោក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្រ្វែល នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី២៩ ខែឧសភា។ ក្រុមអ្នកសង្កេតការណ៍បានអះអាងថា មធ្យោបាយទិញទឹកចិត្តនេះត្រូវប្រើប្រាស់ជាប្រពៃណី និងមានគណបក្សច្រើនបានប្រើប្រាស់។ មានបណ្តឹងចំនួន៥៦ បានកើតឡើងទាក់ទងនឹងការរារាំង និងបញ្ហាផ្សេងៗទៀត ក្រៅពីមានបរិយាកាសក្តៅបន្តិចនៅថ្នាក់ជាតិ ដែលមេដឹកនាំបក្សសំខាន់បានចាប់កំហុសគ្នាទៅវិញទៅមកលើរឿងសារឃោសនារកសំឡេងឆ្នោត។ (សុខ ខេមរា, Hello VOA, ភ្នំពេញ, ២៩ ឧសភា ២០១៧)