ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ពលរដ្ឋ​មាន​កាតព្វកិច្ច​ចូលរួម​ជ្រើសរើស​បេក្ខជន​ដែល​ប្រឆាំង​អំពើ​ពុក​រលួយ​ដាច់​ខាត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តស៊ូ​មតិ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​កម្ពុជា ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​ មាន​កាតព្វកិច្ច​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ បេក្ខជន​ណា ដែល​ស្អប់​និង​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១​ ខែ​ឧសភា៖ «ប្រជាពលរដ្ឋ​យើង ត្រូវ​តែ​ចូលរួម​ក្នុង​ការ​ប្រឆាំង ទប់ស្កាត់ ហើយ​ចូលរួម​ស្អប់​អំពើ​ពុករលួយ។ ចូល​រួម​សួរ​នូវ​សំណួរ នៅ​ពេល​ដែល​យើង​សង្ស័យ​ថា មន្ត្រី​សាធារណៈ​ប្រព្រឹត្ត​អំពើ​ពុករលួយ ហើយ​ជា​ឱកាស​មួយ​នៅ​ពេល​បោះឆ្នោត ត្រូវ​បោះឆ្នោត ដោយ​មាន​លក្ខខ័ណ្ឌ​មួយ​ថា បេក្ខជន​ ដែល​យើង​បោះឆ្នោត ជា​មនុស្ស​ដែល​មាន​ការ​ទទួល​ខុសត្រូវ មាន​សុចរិត​ភាព មាន​តម្លាភាព ហើយ​ត្រូវ​តែ​ជា​អ្នក​ស្អប់​អំពើ​ពុករលួយ និង​ប្ដេជ្ញា​ប្រឆាំង​អំពើ​ពុករលួយ​ដាច់ខាត»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១១ ឧសភា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG