Hello VOA៖ ទស្សនៈចម្រុះគ្នាលើលទ្ធផលនៃការអនុវត្តគោលនយោបាយ«ភូមិឃុំ មានសុវត្ថិភាព»
ខណៈដែលរដ្ឋាភិបាល បានហៅគោលនយោបាយ«ភូមិឃុំ មានសុវត្ថិភាព»របស់ខ្លួន ថាជាជោគជ័យដ៏ធំមួយក្នុងការធានាបាននូវសន្តិសុខនិងសុវត្ថិភាពដល់ពលរដ្ឋភាគច្រើននោះ ពលរដ្ឋខ្លះបែរជាមើលឃើញការអនុវត្តគោលនយោបាយនេះថាជា«បរាជ័យដ៏គួរឲ្យអាម៉ាស់»ទៅវិញ។ លោក កក្កដា អ្នកទូរស័ព្ទចូលរួមក្នុងកម្មវិធី«Hello VOA»កាលពីថ្ងៃច័ន្ទ ទី៨ ខែឧសភានេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ភូមិឃុំមានសុវត្ថិភាពតាមពិតទៅបរាជ័យ រដ្ឋាភិបាល។ ខ្ញុំអាម៉ាស់មុខបំផុត។ ខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំមិនពេញចិត្តទាល់តែសោះ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៨ ឧសភា ២០១៧)