Hello VOA៖ រដ្ឋបាលលោក ត្រាំ ទំនងចង់បានការគាំទ្រពីតំបន់អាស៊ានរឿងឧបទ្វីបកូរ៉េ
ស.រ.អា.ចង់បង្ហាញជំហរច្បាស់លាស់ចំពោះតំបន់អាស៊ាន ដោយចង់បានការគាំទ្រ ពីតំបន់អាស៊ានក្នុងការបន្តដាក់សម្ពាធការទូតនិងសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដែលសាកល្បងអាវុធប្រល័យលោកនិងគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែ ជាមួយអាមេរិកនិងសម្ព័ន្ធមិត្ត។ នេះ បើតាមការអះអាងរបស់លោក ឈាង វណ្ណារិទ្ធ អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបូរី ដែលជាវាគ្មិននៃកម្មវិធី Hello VOA នៅយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០១៧៕ (សុខ ខេមរា, Hello VOA, ភ្នំពេញ, ០៤ ឧសភា ២០១៧)