Hello VOA ៖ លោកអ៊ូ វីរៈថាកត្តាសេដ្ឋកិច្ចនិងយុត្តិធម៌សង្គមមានឥទ្ធិពលលើអ្នកបោះឆ្នោត
ការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលជំរុញពីផ្នែកសំណង់ កាត់ដេរ និងសេវាកម្មបាននាំឱ្យពលរដ្ឋប្រែក្លាយការរកចំណូលពីក្នុងវិស័យកសិកម្មមកវិស័យឧស្សាហកម្មនិងសេវាកម្មវិញ។ នេះបើតាមការរកឃើញរបស់វេទិការអនាគត។ លោកអ៊ូ វីរៈ ស្ថាបនិកនិងជាប្រធានវេទិការអនាគតបានបញ្ជាក់ថា គណបក្សនយោបាយគួរតែទទួលស្គាល់ពីការផ្លាស់ប្តូរនូវទិដ្ឋភាពសង្គមនេះ ហើយដោះស្រាយបញ្ហានយោបាយទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋជាពិសេសក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់និងនៅថ្នាក់ជាតិ។ យ៉ាងណាក៏ដោយកត្តាអយុត្តិធម៌សង្គមក៏ត្រូវបានពលរដ្ឋមើលឃើញកាន់តែច្បាស់ដោយសារតែមានការផ្សព្វផ្សាយទូលំទូលាយជាងមុន។ រីឯការជំពាក់ប្រាក់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុក៏នឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកបោះឆ្នោតផងដែរ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ០១ ឧសភា ២០១៧)