ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ពលករ​ចំណាក​ស្រុក​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​ពេល​មក​បោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលករ​ចំណាក​ស្រុក និង​សកម្មជន​បាន​បង្ហាញ​ពី​ឧបសគ្គ​ជាច្រើន ដែល​ពលករ​ចំណាកស្រុក​ធ្វើការ​នៅ​ប្រទេសថៃ​ នឹង​ជួប​ប្រទះ​ក្នុង​ពេល​មក​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​ ទី​៤ ​ខែ​មិថុនា​ខាង​មុខ ​ក្នុង​នោះ​មាន​ការ​ពិបាក​សុំ​ច្បាប់​ថៅកែ សោហ៊ុយ​ធ្វើ​ដំណើរ​ឡើង​ថ្លៃ​ខ្ពស់​ ការ​ចំណាយ​លើ​ទិដ្ឋាការ​ថ្មី​​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ និង​ការ​ខ្វះ​ក្រដាស​ស្នាម​សម្រាប់​ធ្វើដំណើរ​ជាដើម។ ពួកគេ​ស្នើ​សុំ​ឱ្យ​មាន​អន្តរាគមន៍​ជាបន្ទាន់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា ​ជាពិសេស​ក្រសួង​ការងារ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៧ មេសា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG