Hello VOA៖ អ្នកឯកទេសមើលឃើញថាចំណូលពន្ធកើនឡើង តែតម្លាភាពនៅតែមិនទាន់ល្អ
ការប្រមូលពន្ធក្នុងឆ្នាំ២០១៧នេះ មានសន្ទុះកើនឡើងខ្លាំង ដោយរដ្ឋាភិបាលប្រមូលពន្ធបានចំនួន៧៦៨លានដុល្លារ ក្នុងត្រីមាសទីមួយ ដែលកើនឡើងស្ទើរតែទ្វេដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកវិភាគមើលឃើញថាជាការគួរឱ្យសាទរដែលរដ្ឋាភិបាលយកចិត្តទុកដាក់ បន្ទាប់ពីមានសម្ពាធនយោបាយក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ យល់ថា បើរដ្ឋាភិបាលខិតខំប្រឹងប្រែងឱ្យមានតម្លាភាព និងអភិបាលកិច្ចល្អ គឺអាចនឹងបានច្រើនជាងនេះផងដែរ ជាពិសេស ការប្រមូលពន្ធលើឈ្មួញធំៗដែលរហូតមកដល់ពេលនេះនៅតែមិនទាន់បង់ពន្ធបានស្មើគ្នានៅឡើយ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៤ មេសា ២០១៧)