Hello VOA៖ លោក ព្រាប កុលថា ចង់ផ្លាស់ប្ដូរទម្លាប់ពុករលួយ ទាល់តែពលរដ្ឋហ៊ានធ្វើការងារលំបាកខ្លះ
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា និយាយថា ប្រសិនបើពលរដ្ឋខ្មែរ ចេះតែយកហេតុផលថា ពួកគេ មិនអាចផ្លាស់ប្ដូរទម្លាប់ពុករលួយរបស់មន្ត្រីសាធារណៈបានទេ ដោយសារតែពួកគេ ជាពលរដ្ឋសាមញ្ញ នោះទម្លាប់ពុករលួយនៅកម្ពុជា នៅតែពិបាកផ្លាស់ប្ដូរបានណាស់។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ថ្លែងថា ពលរដ្ឋត្រូវតែហ៊ានធ្វើអ្វីដែលខុសពីទម្លាប់ចាស់បន្តិច ដូចជាហ៊ានសួរនាំពីតម្លៃផ្លូវការនៃសេវាកម្មសាធារណៈជាដើម បើទោះជាការធ្វើបែបហ្នឹង មិនមែនជារឿងងាយស្រួលក៏ដោយ៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១៣ មេសា ២០១៧)