Hello VOA៖ អាមេរិកដកថយ ចិនបង្កើនឥទ្ធិពលក្នុងតំបន់អាស៊ាន
រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ហាក់ដូចជាបន្ថយឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ាន តែចិនចេះតែបង្កើនឥទ្ធិពលរបស់ខ្លួនតាមរយៈទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការបរទេស។ នេះបើតាមការអះអាងរបស់លោក ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ដែលជាវាគ្មិននៃកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍។ លោកបន្ថែមថា ការព្រងើយកន្តើយរបស់អាមេរិកចំពោះអាស៊ាន និងការលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលដឹកនាំដោយអាមេរិក គឺបានធ្វើឲ្យជាឱកាសល្អសម្រាប់ចិន និងប្រទេសសមាជិកអាស៊ានផ្សេងទៀតដែលពុំបានចូលជាសមាជិក TPP ដែលត្រូវអាក់ខាននោះ។ លោក វណ្ណារិទ្ធ បានបញ្ជាក់ថាលោកប្រធានាធិបតី ត្រាំ ចូលចិត្តទំនាក់ទំនងទ្វេភាគីជាងពហុភាគី៕ (សុខ ខេមរា, វ៉ាស៊ីនតោន, ០៦ មេសា ២០១៧)