ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អំណាច​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅ​មាន​កម្រិត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា​ ថ្លែង​ថា អំណាច​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី«Hello VOA»​ប្រចាំខែ​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៩ ខែ​មីនា​នេះ៖ «ច្បាប់​ដែល​ចែង​ហ្នឹង​ ឲ្យ​សិទ្ធិ​អំណាច ឲ្យ​សីល ឲ្យ​អាវក្រោះ​គាត់​ដែរ ប៉ុន្តែ គាត់​ក៏​ត្រូវ​មាន​ហានិភ័យ​ដែរ​ ប្រសិន​ជា​គាត់​ធ្វើ​ប៉ះ​អ្នក​ដែល​មាន​អំណាច​ធំ​ជាង​គាត់​ដែល​ផ្ទុយ​នឹង​ស្មារតី​ណា​មួយ គាត់​អាច​នឹង​មាន​បញ្ហា»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ០៩ មីនា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG