Hello VOA៖ «VOA ផ្សាយតែពីការពិត មិនលំអៀងទៅខាងណាទេ»
«មុននឹងផ្សាយអំពីរឿងអ្វី VOA ត្រូវតែមានប្រភពព័ត៌មានយ៉ាងហោចពីរដែលជាប្រភពជាក់លាក់ដូចគ្នាទើបវិទ្យុសំឡេងសហរដ្ឋអាមេរិក ឬ VOA អាចផ្សាយបាន»។ នេះជាប្រសាសន៍របស់លោក ទេស សារឿម អតីតបណ្ណាធិការ VOA ខ្មែរ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្សតិ៍ ទី២ ខែមីនា។ លោក ទេស សារឿម បានធ្វើការនៅ VOA ចំនួន៤១ឆ្នាំ គឺពីឆ្នាំ១៩៦៣ ដល់ឆ្នាំ២០០៤។ «តួនាទីរបស់ VOA នៅតែមានបន្តរហូតតទៅទៀត ទោះបីសង្គ្រាមត្រជាក់រលត់ផុតទៅហើយក៏ដោយ ព្រោះថាដើម្បីផ្តល់ព័ត៌មានជាក់លាក់ ដែលគ្មានលំអៀងអំពីពិភពលោកទាំងមូល។ VOA ប្រារព្ធខួបឆ្នាំទី៧៥នៃការផ្សាយរបស់ខ្លួននៅឆ្នាំ២០១៧នេះ។ VOA ចាប់ផ្តើមផ្សាយជាភាសាខ្មែរតាំងពីឆ្នាំ១៩៥៥។ (ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ២ មីនា ២០១៧)