ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកតស៊ូមតិ​សង្ឃឹម​ថា ធនធាន​យុវជន​ខ្មែរ​នឹង​ដើរ​ទាន់​ការវិវត្តន៍​របស់​អាស៊ាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​ក្រុមតស៊ូ​មតិ​យុវជន​ក្នុង​ប្រទេស​កម្ពុជា​រំពឹង​ថា​ការកសាង​ធនធាន​យុវជន កម្ពុជា​ជាមួយ​ជំនាញ​និង​ចំណេះដឹង​នានា ​នឹងមាន​ការរីក​ចំរើន​ទាន់​យុវជន​ក្នុង ប្រទេស​នានា​ក្នុងតំបន់។ នេះ បើ​តាមការ​អះអាង​របស់​លោក ជាង សុខា នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ លោក​បាន​យល់​ឃើញ​ថា ទោះ​ជា​យុវជន​កម្ពុជា​មិន​ទាន់​បាន ទទួល​ការយល់ដឹង​ទូលំទូលាយ​ក្តី តែ​លោក​ចង់​ឃើញ​ថា យុវជន​ទទួល​បាន​ជំនាញ និង​ចំណេះ​ដឹង​ជាច្រើន​ទាក់ទងនឹង​វិស័យ​វិស្វកម្ម ស្ថាបត្យកម្ម ទេសចរណ៍ អប់រំ និង​ជំនួញ​ជាដើម។ លោក​បន្ថែម​ថា កន្លង​មក​ទោះជា​មិន​ទាន់​មាន​ការបង្កើន​ធនធាន​នេះ ខ្លាំង​ក្តី​តែ​លោក​ឃើញ​ថា​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដែល​យុវជន ត្រូវ​ប្រុងប្រៀប​ខ្លួន​និង​តម្រូវការ​ក្នុង​ពេល​កម្ពុជា​បាន​ធ្វើ​សមា​ហរណកម្ម​ទៅ​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​អាស៊ាន​រួម​កាលពី​ចុង​ឆ្នាំ​២០១៦។ លោក​បាន​បញ្ជាក់​ថា យុវជន​ខ្មែរ​បាន​ចូលរួម​ច្រើន​ក្នុង​សកម្មភាព​យុវជន​អាស៊ាន​ដូចជា​បញ្ហា​សិទ្ធិ​មនុស្ស​ ការ​ប្រែប្រួល​អាកាស​ធាតុ និងការ​ជជែក​ពិភាក្សា​អំពី​ការប្រឈមុខ​របស់​អាស៊ាន​ជាដើម៕ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ០២ កុម្ភៈ ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG