Hello VOA៖ អ្នកវិភាគថា រដ្ឋបាលលោក Donald Trump ត្រូវធ្វើឲ្យវិស័យសន្តិសុខ និង សេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នានៅតំបន់អាស៊ី
គោលនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតីស.រ.អា Donald Trump ផ្តោតទៅលើអ្វីដែលហៅថា «អាមេរិកមុន» ឬ “America First”។ ប៉ុន្តែលោកឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្ត្របានថ្លែងក្នុងកម្មវិធី Hello VOA នៅថ្ងៃចន្ទនេះថា ការជួយបណ្តាប្រទេសអាស៊ីក្នុងការបង្កើនសមត្ថិភាពការពារសន្តិសុខ ត្រូវតែអមជាមួយការបង្កើនការធ្វើពាណិជ្ជកម្មផងដែរ បើមិនដូច្នោះទេ ទំនាក់ទំនងរវាងស.រ.អានិងអាស៊ី នឹងមិនមានភាពរលូនទេ។ លោកប្រធានាធិបតីស.រ.អា Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយ នៅថ្ងៃទី១ នៃការឡើងកាន់តំណែងរបស់លោក ដើម្បីដកស.រ.អាចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា TPP។ រដ្ឋបាលរបស់លោកចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មឧបតោភាគីមកជំនួសវិញ៕ (ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ៣០ មករា ២០១៧)