ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ កម្ពុជា​ត្រូវ​គិត​ពី​ជំនាញ​ការងារ​ដែល​ខ្លួន​ត្រូវការ​ មុន​បញ្ជូន​ពលករ​ចេញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ការពារ​សិទ្ធិ​ពលករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិត​គូ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​រយៈពេល​វែង​ ដោយ​សំឡឹង​មើល​ថា​ មុខ​ជំនាញ​ការងារ​អ្វី​ដែល​ពលករ​អាច​យក​មក​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​បាន ​មុននឹង​សម្រេច​ចិត្ត​បញ្ជូន​ពួកគេ​ទៅ​ធ្វើការ​ក្នុង​ផ្នែក​នោះ​នៅ​ក្រៅ​ប្រទេស។ លោកមឿន តុលា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់ត្រាល់ ​បាន​បញ្ជាក់​ថា ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ហាក់​មិន​ទាន់​យក​ចិត្ត​ទុកដាក់​លើ​ចំណុច​នេះ​នៅឡើយ​ទេ​ គឺ​ផ្តោតតែ​លើ​ចំនួន​ពលករ​ដែល​ត្រូវ​បញ្ជូន​ចេញ​ ហើយ​ថែម​ទាំង​មិន​បាន​ជួយ​ការពារ​សិទ្ធិ​ពួកគាត់​ឱ្យ​បាន​ដិតដល់​ទៀត​ផង។ លោកស្រី​មូរ សុខហួរ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​យល់​ស្រប​ថា​ មាន​ទាំង​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ដែល​កម្ពុជា​គួរតែ​អនុវត្ត​សម្រាប់​ការពារ​ពលករ ​ព្រោះ​ស្តង់ដា​មាន​ច្បាស់​ ប៉ុន្តែ​ការ​អនុវត្ត​នៅ​មាន​ខ្វះ​ចន្លោះ​នៅឡើយ ​ដែល​ធ្វើឱ្យ​ពលករ​កម្ពុជា​ ជាពិសេស​ស្ត្រី​ត្រូវ​រងគ្រោះ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៦ មករា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG