Hello VOA៖ អ្នកវិភាគថា ឆ្នាំ២០១៧នឹងមានការកើនឡើងប្រជាប្រិយភាពស្ថាប័នព្រះមហាក្សត្រ
បញ្ហាក្នុងស្រុកនិងក្នុងតំបន់នឹងបន្តគ្របដណ្តប់លើឆាកនយោបាយកម្ពុជានៅឆ្នាំ២០១៧នេះ ក្នុងខណៈពេលដែលប្រជាប្រិយភាពនៃស្ថាប័នរាជ្យបល្ល័ង្គនឹងបន្តកើនឡើងស្របគ្នានឹងកំដៅនយោបាយនៅចុងឆ្នាំ។ នេះបើតាមការព្យាករណ៍របស់អ្នកវិភាគនយោបាយ។ លោកអ៊ូ វីរៈ ប្រធានវេទិការអនាគតបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃច័ន្ទនេះថា ស្មារតីលើកកម្ពស់មោទនភាពជាតិនិងអត្តសញ្ញាណជាតិដែលកាន់តែកើនឡើងក្នុងចំណោមពលរដ្ឋកម្ពុជាជាពិសេសក្រុមយុវជននឹងធ្វើឱ្យស្ថាប័នព្រះមហាក្សត្រខ្មែរកាន់តែលេចត្រដែតឡើងជាងពេលណាៗទាំងអស់៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ០២ មករា ២០១៧)