ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា​វិញ​ជា​អំពើ​អមនុស្ស​ធម៌

  • សាយ មុន្នី

អ្នក​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក​ ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ លើក​ឡើង​ថា ការ​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​បែប​នេះ​ទៅលើ​ជនជាតិ​ខ្មែរ​ គឺ​ជា​អំពើ​អមនុស្សធម៌។ លោក សេក កុសល សកម្មជន​ខ្មែរ​អាមេរិកាំង​នៅ​ក្នុង​រដ្ឋ​មីនីសូតា សហរដ្ឋ​អាមេរិក ដែល​កំពុង​ព្យាយាម​បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​កម្មវិធី «Hello VOA» កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៩ ខែ​ធ្នូ​នេះ៖ «អ្នក​ដែល​មក​សហរដ្ឋ​អាមេរិក​នៅ​មុន​ឆ្នាំ​១៩៩៤ ដូចជា​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ឬ​១៩៨០​អី​ហ្នឹង បើ​យើង​និយាយ​ទៅ គឺ​ជា​ជន​ដែល​គ្មាន​អ្វី​ទាំងអស់។ យើង​ចូល​មក​ក្នុង​ប្រទេស​គេ ភាសា​គេ​ ក៏​យើង​អត់​ចេះ ច្បាប់​ទម្លាប់​ក៏​យើង​អត់​ចេះ ហើយ​បងប្អូន​ភាគច្រើន គាត់​មក​ជា​កូន​កំព្រា​ អត់​ឪពុក​អត់​ម្ដាយ អញ្ចឹង​ការ​ណែ​នាំ​ក៏​ខ្វះ​ខាត។ ដូច្នេះ ការ​ដឹក​ជញ្ជូន​ពួកគាត់​នេះ ទៅ​ស្រុក​ខ្មែរ​វិញ វា​អមនុស្សធម៌​មែន​ទែន»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/មីនីសូតា, ១៩ ធ្នូ ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG