Hello VOA៖ លោកសម រង្ស៊ី ថា«កុំលេងល្បែងបក្សកាន់អំណាចបង្កើត តែត្រូវប្រយុទ្ធនឹងសមរភូមិការទូតវិញ»
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអះអាងពីការមិនបែកបាក់គ្នារវាងរូបលោក និងលោកកឹម សុខា អនុប្រធានគណបក្ស និងថា ព្រះរាជទានលើកលែងទោសដល់លោកកឹម សុខា តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមិនមានលក្ខខណ្ឌដោះដូរអ្វីទេ។ លោកសម រង្ស៊ី ក៏បានឆ្លើយតបនឹងការទាមទារឱ្យលោកត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីប្រឈមនឹងការជាប់គុក មុននឹងទទួលបានការលើកលែងទោសថា នេះលោកគ្មានទោសពៃរ៍អ្វីទេ ហើយវាគឺជាសមរភូមិមួយដែលគណបក្សកាន់អំណាចបង្កើតឡើង ដោយប្រើប្រាស់តុលាការដែលស្ថិតក្រោមឥទ្ធិពលរបស់គេ។ ដូច្នេះលោកមិនទៅលេងជាមួយទេ គឺត្រូវលោកត្រូវប្រយុទ្ធនឹងសមរភូមិការទូតអន្តរជាតិ ដែលមានលក្ខណៈត្រឹមត្រូវវិញ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១៤ ធ្នូ ២០១៦)