ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ បក្ស​នយោបាយ​ត្រូវ​ប្រឹង​ប្រែង​ព្រោះ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​តិច​ជាង​មុន

  • ម៉ែន គឹមសេង

ចំនួន​អ្នកចុះ​ឈ្មោះ​បោះឆ្នោត​នាឆ្នាំ​២០១៦នេះ​មាន​ការ​ធ្លាក់ចុះ​បន្តិច​ បើ​ប្រៀប​ធៀប​នឹង​តួលេខ​ឆ្នាំ​២០១៣​ ហើយ​ភាគច្រើន​នៅ​ខេត្ត​ដែល​មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​ច្រើន។ នេះ​បើ​តាម​តួលេខ​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ លោកអ៊ូ វីរៈ ​ប្រធាន​វេទិកាអនាគត​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​និន្នាការ​នៃ​ការវិវត្តន៍​នេះ ប៉ុន្តែ​ចាប់​អារម្មណ៍​ថា​ ទីក្រុង​ភ្នំពេញ​ដែល​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន​ តែ​ចំនួន​អ្នក​ចុះ​ឈ្មោះ​តិច ​ដោយ​សារ​តែ​អ្នក​រស់នៅ​មួយ​ចំនួន​មាន​លំនៅ​អចិន្ត្រៃយ៍​នៅ​តាម​បណ្តា​ខេត្ត​ ហើយ​ត្រឡប់​ទៅ​ចុះ​ឈ្មោះ​នៅ​ទីនោះ​វិញ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៥ ធ្នូ ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG