ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នក​គាំទ្រ​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ច្រើន​ប៉ះពាល់​ដល់​បក្ស​ប្រឆាំង

  • ម៉ែន គឹមសេង

អ្នកវិភាគ​មើល​ឃើញ​ថា​ ចំនួន​អ្នក​មិន​បាន​ចុះឈ្មោះ​បោះឆ្នោត​ដែល​ភាគច្រើន​ជា​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល ​និង​គណបក្ស​កាន់​អំណាច​ គឺជា​ការខាត​បង់​សំឡេង​គាំទ្រ​ដល់​គណបក្ស​ប្រឆាំង​នៅក្នុង​ការ​បោះឆ្នោត​នៅពេល​ខាងមុខ។ នេះ​បើ​យោង​តាម​លោក​ឱក សេរីសោភក្តិ៍ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ ​នៅក្នុង​កម្មវិធី  Hello VOA ​នា​យប់​ថ្ងៃ​ច័ន្ទ​នេះ។ មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​មិន​បាន​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​ ក្នុង​ខណៈ​ពេល​ដែល​ការ​ចុះឈ្មោះ​នឹង​បិទ​បញ្ចប់​នៅថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​នេះ។ ក្នុង​ចំណោម​នោះ​គឺ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ និង​កូរ៉េ​ខាងត្បូង​ជាដើម។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ វិច្ឆិកា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG