ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ពលករ​ចំណាកស្រុក​តែ១០ភាគរយ​ប៉ុណ្ណោះបានចុះឈ្មោះបោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ពេល​ដែល​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ត្រូវ​បិទ​បញ្ចប់​តែ​ក្នុងរយៈ​ពេល​ប្រាំថ្ងៃ​ទៀត សកម្មជន​សិទ្ធិមនុស្ស​​មើល​ឃើញ​ថា ពលករ​ចំណាក​ស្រុក​បាន​ប្រឈម​មុខ​នឹង​ការលំបាក​ជាច្រើន​ក្នុង​ការ​វិល​ត្រឡប់​មក​ចុះឈ្មោះ។ លោក​ ឌី ថេហូយ៉ា​ មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស​ ហៅកាត់​ថា​សង់ត្រាល់​បាន​វាយតម្លៃ​ថា​មាន​ពលករ​តែ​១០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ជាង​មួយ​លាន​នាក់​ដែល​កំពុង​ធ្វើការ​នៅប្រទេស​ថៃ​​បាន​ចុះឈ្មោះ​។ លោក​ឆាយ សឺត ​ពលករ​ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់​ក្នុង​ខេត្ត​ឈុនបូរី ​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា​លោក​តែងតែ​ជួយ​បំផុស​ឱ្យ​ពលករ​ក្នុង​រោងចក្រ​របស់​លោក​មក​ចុះឈ្មោះ​នៅចុង​សប្តាហ៍​ប៉ុន្តែ​ជួប​ការលំបាក​ជាច្រើន។ ពលករ​ម្នាក់​ឈ្មោះ​ឈួន ឆេង ​បាន​ចំណាយ​ពេល​ដល់​ទៅបីលើក​ទម្រាំ​ចុះ​ឈ្មោះ​បាន។ លោក​បានបន្ថែម​ទៀត​ថា​ក្នុង​ពីរ​លើក​ដំបូង​គឺ​អាជ្ញាធរ​មិន​ព្រម​ចុះឱ្យ​ទេ​ប៉ុន្តែ​ការព្យាយាម​លើក​ទីបី​នៅខេត្ត​ប៉ៃលិន​ទើប​អាច​ចុះ​ឈ្មោះ​បាន។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៤ វិច្ឆិកា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG