Hello VOA សុខភាព៖ មហារីកមាត់ស្បូនដំណាក់ដំបូងអាចព្យាបាលជាសះស្បើយ ហើយវិធីបង្ការប្រសិទ្ធភាពគឺចាក់វ៉ាក់សុំាង HPVចំនួន៣ដង
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែថា ការចាក់ថ្នាំវ៉ាក់ស៊ាំងបង្ការមេរោគ HPV ចាប់ពីអាយុ៩ឆ្នាំដល់អាយុ២៦ឆ្នាំ អាចទប់ស្កាត់ជំងឺមហារីកមាត់ស្បូនបាន។ ការចាក់ថ្នាំវ៉ាក់ស៊ាំង HPV នេះ ត្រូវចាក់ចំនួនបីដងទើបអាចបង្ការបានមួយជីវិត។ បន្ទាប់ការធ្វើតេស្ត Pap Test រកឃើញថាមានកោសិកាមហារីក នោះអ្នកជំងឺត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីឆាប់បានទទួលការព្យាបាល។ ការព្យាបាលនៅពេលរកឃើញថាមានកោសិកាមហារីកនៅដំណាក់ដំបូង គឺអាចព្យាបាលជា និងមិនចាំបាច់វះកាត់យកស្បូនចេញទេ និងអាចឆាប់ជាសះស្បើយ។ (ស៊ូ ពេជ្យចិន្តា, Hello VOA Health, វ៉ាស៊ីនតោន, ១៧ វិច្ឆិកា ២០១៦)