ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ ការ​បោះឆ្នោត​អាមេរិក​នាំ​ឱ្យ​មាន​ការ​ខកចិត្ត​និង​ការ​ព្រួយ​បារម្ភ​ដល់​លទ្ធិប្រជាធិបតេយ្យ

  • ម៉ែន​ គឹមសេង

លោក ​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មើល​ឃើញ​ថា​ ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅឆ្នាំ​នេះ​នាំ​ឱ្យ​មាន​ការខក​ចិត្ត​ និង​ព្រួយបារម្ភ​ ហើយ​អាច​ប៉ះពាល់​ដល់​តួនាទី​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅលើ​ពិភពលោក។ លោក​ អ៊ូ វីរៈ បាន​បញ្ជាក់​នៅក្នុង​កម្មវិធី  Hello VOA ​នៅថ្ងៃច័ន្ទ​នេះ​ថា​៖ «មកដល់ពេលនេះ​ខ្ញុំ​មើល​ទៅ ពិភពលោក​ហាក់​ដូច​ជា​មាន​ការ​ខកចិត្ត​ច្រើន​ មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ ហើយ​ហាក់​ដូច​ជា​មើល​ក្នុង​ស្ថានភាព​រញ៉េរញ៉ៃ​នៃ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នេះ​ជា​ការ​បោះឆ្នោត​មួយ​ដែល​ប៉ះពាល់​ទៅ​លើ​ដំណើរការ​ ឬ​មួយ​ក៏​ប៉ះពាល់​ទៅលើ​រូបភាព​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក ​ហើយ​ប្រហែល​ជា​ប៉ះពាល់​ទៅ​លើ​ការ​ដឹកនាំ​នៃ​សហរដ្ឋ​អាមេរិក​នៅ លើ​ឆាក​អន្តរជាតិ​ផងដែរ‍»។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៧ ​វិច្ឆិកា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG