Hello VOA៖ បេក្ខជនប្រធានាធិបតីស.រ.អា ទាំងពីរកំពុងប្រឈមនឹងបញ្ហាដូចគ្នា នៅក្នុងយុទ្ធនាការ រកសម្លេងឆ្នោត
នៅសល់ពេល៨ថ្ងៃមុនការបោះឆ្នោត បេក្ខជនប្រធានាធិបតីស.រ.អាទាំងពីរ គឺលោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump នៃគណបក្សសាធារណរដ្ឋ កំពុងប្រឹងប្រែងទាក់ទាញពលរដ្ឋអាមេរិកាំងឲ្យបោះឆ្នោតជូនពួកគេ។ តែ បេក្ខជនទាំងពីរមានបញ្ហារៀងៗខ្លួន។ លោកស្រី Clinton ប្រឈមនឹងការធ្វើឲ្យអ្នកបោះឆ្នោតទុកចិត្ត ដោយសាររឿងប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួន នៅពេលដែលលោកស្រី កាន់តំណែងជារដ្ឋមន្ត្រីការបរទេស។ ចំណែកលោក Trump វិញ ប្រឈមនឹងការរិះគន់ថាខ្វះបទពិសោធន៍ និងលក្ខណៈសម្បត្តិប្រធានាធិបតី។ លោក ប៉ូច រាសី នៃ VOA បកស្រាយអំពីដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក៕ ( ស្រេង លក្ខិណា, Hello VOA, វ៉ាស៊ីនតោន, ៣១ តុលា ២០១៦)