ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សង្គមស៊ីវិល​ថា​កិច្ច​ព្រមព្រៀង​ប៉ារីស​ល្អ​លើ​ក្រដាស​តែ​ការ​អនុវត្ត​គួរ​ឱ្យ​ខក​ចិត្ត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​២៥ឆ្នាំ​មុន​បាននាំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​សន្ធិសញ្ញា​អន្តរជាតិ​នានា បង្កើតនូវ​ច្បាប់​និង​យុទ្ធសាស្រ្ត​មួយ​ចំនួន​ ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ទាំង​ប្រុស​ស្រី​ទាំង​លើ​ផ្នែក​សង្គម​និង​នយោបាយ។ នេះជា​ការ​កត់សម្គាល់​របស់​សកម្មជន​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើផ្នែក​ការពារ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា។ ​លោកស្រី រស់ សុភាព នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា និង​លោក សឿង សារឿន នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ប្រាប់​ដល់​កម្មវិធី Hello VOA​ពិសេស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ការ​អនុវត្ត​ជាក់​ស្តែង​គឺ​ជា​ការ​គួរ​ឱ្យ​ខកចិត្ត ​និង​បង្ក​នូវ​ការ​ព្រួយ​បារម្ភ​ដោយ​សារ​តែ​សិទ្ធិ​សេរីភាព​ពិតប្រាកដ​ត្រូវ​បាន​រឹតត្បិត​ ហើយ​រដ្ឋាភិបាល​មើល​ឃើញ​អនុសាសន៍​ដែល​ចេញ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ថា​ មាន​និន្នាការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទៅវិញ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១៩ តុលា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG