Hello VOA៖ អ្នកវិភាគសរសើរពីការបន្ទន់ឥរិយាបទរបស់អ្នកនយោបាយថាជាជំហានវិជ្ជមាន
ទោះជានៅមានបញ្ហាជាច្រើនទៀតដែលអ្នកនយោបាយនៃគណបក្សកាន់អំណាច និងគណបក្សជំទាស់ នឹងត្រូវបន្តដោះស្រាយតាមផ្លូវនយោបាយក្តី តែលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានអះអាងក្នុងកម្មវិធី Hello VOA នៅយប់ថ្ងៃចន្ទថា ការបន្ទន់ឥរិយាបទរបស់អ្នននយោបាយទាំងពីរគណបក្សដោយព្រមចូលប្រជុំសភា និងជជែកគ្នាបន្ត គឺជាជំហានវិជ្ជមានមួយយ៉ាងសំខាន់។ លោកបានទទូចដល់អ្នកនយោបាយបន្តខិតខំបន្សល់ទុកកេរមត៌កដ៏ល្អខ្លួន៕ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ០៣ តុលា ២០១៦)