Hello VOA៖ អ្នកឃ្លាំមើលពន្យល់ពីភាពខុសគ្នាខ្លះអំពីដំណើរការបោះឆ្នោតនៅអាមេរិកនិងកម្ពុជា
ការជជែកដេញដោលគ្នាជាសាធារណៈរវាងបេក្ខជនប្រធានាធិបតីស.រ.អា កើតឡើងដំណាលគ្នានឹងប្រទេសកម្ពុជាក្នុងការចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោតជាង៩លាន ៦សែននាក់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧។ លោក គុជ ច័ន្ទលី អ្នកវិភាគឯករាជ្យនៅរដ្ឋម៉ារីឡែនដ៍ និងលោក កន សាវាង្ស មន្ត្រីកម្មវិធីជាន់ខ្ពស់នៃអង្គការខុមហ្រ្វែល បានអះអាងថា ការបើកឱកាសឲ្យមានការពិភាក្សាដេញដោល អាចឲ្យអ្នកបោះឆ្នោតស្គាល់បេក្ខជន ដឹងច្បាស់ពីប្រវត្តិ សមត្ថភាព និងគម្រោងការនានាជាដើម៕ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ កញ្ញា ២០១៦)