Hello VOA៖ ល្បិចពុករលួយជាច្រើននៅកម្ពុជាបានរារាំងអ្នកជំនួញប្រទេសអ្នកមាន
ការប្រព្រឹត្តអំពើពុករលួយជាច្រើនទំរង់ ដូចជាការគេចពន្ធ ការដេញថ្លៃគ្មានតម្លាភាព និងបក្សពួកនិយមដែលរំលោភអំណាចនិងផ្តល់សិទ្ធិពិសេសនោះ ធ្វើឲ្យគ្មានការប្រកួតប្រជែងត្រឹមត្រូវ ហើយបានទប់ស្កាត់ក្រុមហ៊ុននៅប្រទេសអ្នកមាន ដូចជាអឺរ៉ុបជាដើម មិនឲ្យហ៊ានចូលមកវិនិយោគក្នុងប្រទេសកម្ពុជា។ នេះជាការអះអាងរបស់លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជានិងជាវាគ្មិននៃកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ០៨ កញ្ញា ២០១៦)