ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ គោលនយោបាយងាកទៅរកអាស៊ីរបស់អាមេរិកនឹងបន្ត បើលោកស្រី Clinton ជាប់ឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សហរដ្ឋអាមេរិកអាចបន្តគោលនយោបាយងាកទៅទ្វីបអាស៊ី បើសិនជាលោកស្រី Hillary Clintonជាប់ឆ្នោតជាប្រធានាធិបតី ពីព្រោះកន្លងមកលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានផ្តល់ការគាំទ្រលោកស្រីយ៉ាងពេញទំហឹង ដូច្នេះលោកប្រាកដជាចង់ឲ្យលោកស្រីបន្តគោលនយោបាយនេះ។ នេះបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ផាត កុសល នៃមហាវិទ្យាល័យBrooklyn Collegeនៃរដ្ឋញូវយ៉ក។ ថ្លែងក្នុងកម្មវិធី Hello VOAនៅថ្ងៃព្រហស្បតិ៍ទី១ ខែកញ្ញានេះ លោកសាស្ត្រាចារ្យ កុសល កត់សម្គាល់ថា បើសិនជាលោកមហាសេដ្ឋីអចលនទ្រព្ធDonald Trump ឈ្នះវិញ លោកបារម្ភថា លោកTrumpនឹងកាត់បន្ថយជំនួយសេដ្ឋកិច្ច និងយោធាដល់តំបន់អាស៊ី។ (ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ០១ កញ្ញា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG