Hello VOA៖ អ្នកវិភាគថាចំណូលពន្ធអាចកើនឡើង៥ដងបើមានតម្លាភាព
ការប្រមូលពន្ធក្នុងរយៈពេល៧ខែដើមឆ្នាំនេះ មានការកើនឡើងជិត២០រយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺដោយសារមានឆន្ទៈនយោបាយ និងតម្រូវការផ្នែកនយោបាយលើការគ្រប់គ្រងការចំណូលពន្ធកាន់តែខ្លាំងជាងមុន។ នេះបើតាមការបញ្ជាក់របស់លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ថាចំណូលនេះអាចនឹងកើនឡើងច្រើនជាងនេះចំនួនដល់ទៅប្រាំដងឯណោះ បើសិនជាមានតម្លាភាពក្នុងការយកពន្ធនិងបញ្ចប់ការគេចពន្ធតាមច្រកនាំទំនិញចូលដែលប្រព្រឹត្តឡើងដោយក្រុមហ៊ុនធំៗ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២២ សីហា ២០១៦)