ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ ពិធីការិនី​​វិទ្យុ​ជួយ​វិបត្តិ​ផ្លូវ​ចិត្ត​យុវជន ទទួល​រង្វាន់​យុវជន​ឆ្នើម​ឆ្នាំ​២០១៦​ពី​អង្គការ UNFPA


ការ​ជជែក​អំពី​ជីវិត​ស្នេហា បញ្ហា​សុខភាព​ផ្លូវ​ភេទ និង​ផ្លូវ​ចិត្ត​គឺ​ជា​រឿង​ពិបាក​និយាយ ជា​ពិសេស​រវាង​យុវវ័យ និង​ឪពុក​ម្តាយ ដែល​ធ្វើ​ឲ្យ​យុវវ័យ​ជាច្រើន​ជ្រើស​យក​ការ​ទូរស័ព្ទ​ចូល​ក្នុង​កម្មវិធី​វិទ្យុ​ដើម្បី​ជជែក​អំពី​បញ្ហា​របស់​ពួក​គេ​ទៅ​វិញ។ កញ្ញា នាង ​សុវ៉ាតនា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា DJ NaNa​ នោះ គឺ​ជា​ពិធីការិនី​វិទ្យុ​​មួយ​រូប ដែល​មាន​ប្រជាប្រិយ​ភាព​ខ្ពស់​ក្នុង​ស្រទាប់​យុវវ័យ តាម​រយៈ​វោហាស័ព្ទ​បែប​លក្ខណៈ​ត្រង់ៗ​ក្នុង​ការ​ផ្តល់​ជា​យោបល់​ដើម្បី​​ដោះ​ស្រាយ​វិបត្តិ​ផ្លូវ​ចិត្ត​។ អង្គការ UNFPA បាន​ផ្តល់​រង្វាន់​យុវជន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦ ដល់​កញ្ញា សុវ៉ាតនា ចំពោះ​ស្នាដៃ​កម្មវិធី​វិទ្យុ​នេះ​ផង​ដែរ។ នាង​ ហឿន សុភ័ក្ត្រ​ នៃ VOA បាន​ជជែក​តាម​ទូរស័ព្ទ​​ជាមួយ​កញ្ញា​ សុវ៉ាតនា អំពី​រឿង​នេះ។​ សូម​លោក​អ្នក​នាង​ ស្តាប់​បទសម្ភាសន៍​នេះ ដូច​តទៅ៖

XS
SM
MD
LG