Hello VOA៖ ទោះបីកាន់តែបែកបាក់ អាស៊ាននៅតែចំាបាច់សម្រាប់ប្រទេសតូចៗនៅអាស៊ីអាគ្នេយ៍
ការចេញសាលក្រមតុលាការអាជ្ញាកណ្តាលអំពីជម្លោះសមុទ្ររវាងប្រទេសហ្វីលីពីននិងចិននិងជំហររបស់កម្ពុជាបានធ្វើឲ្យអាស៊ានប្រេះឆាជាងកាលពីឆ្នាំ២០១២ទៀត។ ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏អ្នកវិភាគ លោក ឈាង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់នៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ថ្លែងក្នុងកម្មវិធី Hello VOA ថា ថ្វីបើអាស៊ានមិនអាចដោះស្រាយជម្លោះនយោបាយស្មុគស្មាញបាន ក៏អាស៊ាននៅតែបន្តជាស្ថាប័នសំខាន់សម្រាប់ប្រទេសតូចៗនៅក្នុងតំបន់ដូចកម្ពុជាដើម្បីទទួលផលប្រយោជនសេដកិច្ចនិងការទូត និងទប់ទល់នឹងឥទ្ធិពលមហាអំណាច។ (សឹង សុផាត, Hello VOA វេទិកាអាស៊ាន, វ៉ាស៊ីនតោន/សិង្ហបុរី, ៤ សីហា ២០១៦)