Hello VOA៖ ចង់ឲ្យមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធអព្យាក្រឹតទាល់តែកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយ លើកឡើងថា កម្ពុជា ត្រូវការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីធានាអព្យាក្រឹតភាពនៃកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីតុលាការ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី «Hello VOA» ប្រចាំខែ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដានេះថា ការចែងមិនច្បាស់លាស់នៅក្នុងច្បាប់នេះ ធ្វើឲ្យការអនុវត្តច្បាប់នេះ មានភាពស្មុគស្មាញ។