Hello VOA៖ ទំនិញកម្ពុជាមួយចំនួនត្រូវការទីផ្សារស.រ.អា ជាជាងទីផ្សារអាស៊ាន
សេដ្ឋកិច្ចវិទូប្រទេសកម្ពុជាម្នាក់បានអះអាងថាទំនិញមួយចំនួនរបស់កម្ពុជាមិនអាច លក់ក្នុងទីផ្សារអាស៊ានបានទេ ហើយលោកចាត់ទុកថាជាការល្អដែលសរអាបានបើកទីផ្សារដល់ទំនិញសម្រាប់ធ្វើដំណើរដូចជា ការបូប និង វ៉ាលី ជាដើម ដែលលោកថានេះនឹងជួយដល់សេដ្ឋកិច្ចកម្ពុជា។ នេះបើតាមការអះអាង របស់ លោក បណ្ឌិត ម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិក្នុងកម្មវិធីហេឡូវីអូអេ។ លោកថ្លែងថាទំនិញក្នុងបណ្តារប្រទេសអាស៊ានផលិតស្រដៀងៗគ្នា។ប្រទេសកម្ពុជាត្រូវធនាគារពិភពលោកចាត់បញ្ចូលក្នុងប្រទេសដែលមានចំណាត់ថ្នាក់ពីក្រីក្រ មកក្រោមមធ្យមដែលនេះ ជាការរីកចំរើនសម្រាប់កម្ពុជា។ បើតាម World Bank បាននិយាយថាប្រទេសក្រីក្រគឺចំណូលមនុស្ស ម្នាក់ទាបជាង១.០២៥ដុល្លារក្នុងមួយឆ្នាំហើយប្រទេសដែលមានចំណូលខ្ពស់ ក្នុងមួយឆ្នាំគឺចាប់ពីជាង៤.០០០ដុល្លារក្នុងមួយឆ្នាំ ដល់ទៅ១២.០០០ដុល្លារ៕ (សុខ ខេមរា, Hello VOA, ភ្នំពេញ, ០៧ កក្កដា ២០១៦)