Hello VOA ពិសេស៖ វិធានការការពារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា
ការអប់រំផ្សព្វផ្សាយ ការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ ការកសាងផ្លូវប្រកបដោយគុណភាពនិងមានបំពាក់សញ្ញាចរាចរណ៍ត្រឹមត្រូវ និងការនាំចូលយានយន្តមានគុណភាព គឺជាវិធានការសំខាន់ចំនួនបួន ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ វិធានការទាំងនេះនៅមានកម្រិត និងមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយទេ។ ប្រជាជនតិចជាង១៥%ដឹងអំពីសញ្ញាចរាចរណ៍ ហើយការផ្សព្វផ្សាយភាគច្រើនមានតែនៅតាមទីក្រុង និងទីប្រជុំជន។ ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលមានប្រសិទ្ធភាព ត្រូវមានការចូលរួមទាំងពីអាជ្ញាធរ និងប្រជាពលរដ្ឋ៕ (ឌី ខាំបូលី, Hello VOA ពិសេស, ភ្នំពេញ, ០៦ កក្កដា ២០១៦)