Hello VOA៖ លោក សម រង្ស៊ី ថាកម្ពុជាស្ថិតក្នុងគ្រោះអាសន្នដូចរដ្ឋប្រហារឆ្នាំ១៩៩៧
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចាត់ទុកថា សភាពការណ៍នយោបាយពេលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងគ្រោះអាសន្ន ដោយសារតែវាមានលក្ខណៈតានតឹងបំផុតចាប់តាំងពីរដ្ឋប្រហារក្នុងឆ្នាំ១៩៩៧ ដែលពេលនោះគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបណ្តេញប្រធានគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច ចេញពីប្រទេសដោយកម្លាំងប្រដាប់អាវុធ។ លោក សម រង្ស៊ី បញ្ជាក់ដូច្នេះនៅក្នុងកម្មវិធី Hello VOA ពិសេស កាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦។ លោកក៏បានសង្កត់ធ្ងន់ថា អន្តរជាតិត្រូវតែលូកដៃចូលជួយ ដើម្បីទប់ស្កាត់កុំឱ្យមានការបន្តចោទប្រកាន់ និងចាប់សមាជិកគណបក្សប្រឆាំងតទៅទៀត។ ប៉ុន្តែ លោក សម រង្ស៊ី បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសុខចិត្តជួបចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅគ្រប់ពេល និងគ្មានលក្ខខណ្ឌ ដើម្បីធ្វើឱ្យស្ថានការណ៍វិលមករកភាពធម្មតាវិញ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១៤ មិថុនា ២០១៦)